ខ្មែរខ្មែរ EnglishEnglish
NIB Logo
វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ដ National Institute of Business
វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ដ >> ព័ត៌មាន
ឯកឧត្តម តឹប អឿន នាយកវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត និងសហការី​ រួមទាំងនិស្សិត-និស្សិតជាកាកក្របាទក្រហម បាននាំយកប្រាក់មូលនិធិNIB ទៅជូននិស្សិតឈ្មោះ​ ឌិន​ ចន្ទសិរីរាជ
បញ្ចូលដោយ: NIB
Monday/July/2019 23:23:56pm
នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩នេះ ឯកឧត្តម តឹប អឿន នាយកវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត និងសហការី​ រួមទាំងនិស្សិត-និស្សិតជាកាកក្របាទក្រហម បាននាំយកប្រាក់មូលនិធិNIB ទៅជូននិស្សិតឈ្មោះ​ ឌិន​ ចន្ទសិរីរាជ​ រៀនបន្ទប់A5.1យប់ដែលបានគ្រោះថា្នក់ចរាចរណ៍កាលពីថ្ងៃសុក្រទី១២ ខែកក្កដា ឆ្នាំ២០១៩ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តបានទទួលគមន៍គណៈប្រតិភូចិនចំនួន០៤រូប ដែលអញ្ជើញមកពីសាកលវិទ្យាល័យ SUSE ប្រទេសចិន
បញ្ចូលដោយ: NIB
Wednesday/July/2019 08:26:52am
នៅរសៀលថ្ងៃអង្គារ ១កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ ២០១៩ នៅសាលប្រជុំតូចនៃវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ ឯកឧត្តម តឹប អឿន នាយកវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត និងគណៈគ្រប់គ្រងវិទ្យាស្ថានបានទទួលស្វាគមន៍គណៈប្រតិភូចិនចំនួន០៤រូប ដែលអញ្ជើញមកពីសាកលវិទ្យាល័យ SUSE ប្រទេសចិន។
2019 ICOFIS សន្និសីទអន្តរជាតិស្តីពី កំណើនប្រកបដោយនិរន្តរភាព និងកិច្ចសហប្រតិបត្តិការទៅវិញទៅមកក្នុងសម័យបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤
បញ្ចូលដោយ: NIB
Friday/June/2019 18:53:20pm
ថ្ងៃសុក្រ ១១ រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ និង 2019 ICOFIS បានធ្វើសន្និសីទអន្តរជាតិស្តីពី កំណើនប្រកបដោយនិរន្តរភាព និងកិច្ចសហប្រតិបត្តិការទៅវិញទៅមកក្នុងសម័យបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ។
គ្រឹះស្ថានមីក្រូហិរញ្ញប្រាសាក់បានធ្វើបទបង្ហាញ និងសម្ភាសន៍ការងារដល់និស្សិតនៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ដ្រ
បញ្ចូលដោយ: NiB
Wednesday/June/2019 19:13:38pm
នាល្ងាចថ្ងៃអង្គារ ៨រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ នៅសាលប្រជុំអគារC នៃវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ លោក នុច ប៉ូលីន នាយករងនាយកដ្ឋានសេវាធនាគារ និងក្រុមការងារគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ បានធ្វើបទបង្ហាញអំពីគ្រឹះស្ថានដល់និស្សិតចំនួន១៥០នាក់ និងធ្វើការសម្ភាសជ្រើសរើសនិស្សិតឱ្យចូលបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់។
ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី២ ឆ្នាំ២០១៩ ក្រោមប្រធានបទ "TVET អាចធ្វើបាន"
បញ្ចូលដោយ: NiB
Sunday/June/2019 04:59:18am
ថ្ងៃទី១៥ និងទី ១៦ ខែមិថុនា ឆ្នាំ២០១៩ នេះអាគារពិព័រណ៍ពាណិជ្ជកម្មកោះពេជ្រមានកម្មវិធីទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី២ ឆ្នាំ២០១៩ ក្រោមប្រធានបទ "TVET អាចធ្វើបាន" ហើយវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តក៏មានវត្តមាននៅទីនោះដែរ
ឯកឧត្តម តឹប អឿន នាយកវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត ទទួលជួបពិភាក្សាការងារជាមួយក្រុមការងារ CHOKCHEY FINANCE។
បញ្ចូលដោយ: NIB
Monday/June/2019 09:43:38am
ថ្ងៃចន្ទ ៨ កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម តឹប អឿន នាយកវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត ទទួលជួបពិភាក្សាការងារជាមួយក្រុមការងារ CHOKCHEY FINANCE។
ដំណេីរទស្សនកិច្ចរបស់លោកនាយក លោកគ្រូ អ្នកគ្រូ និងសិស្សថ្នាក់ទី១២នៃវិទ្យាល័យ សុខ អាន ទន្លាប់ មកកាន់វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត
បញ្ចូលដោយ: NIB
Saturday/May/2019 16:14:52pm
ថ្ងៃសៅរ៍ ៧រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ លោកនាយក នាយករង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សថ្នាក់ទី១២នៃវិទ្យាល័យ សុខ អាន ទន្លាប់ បានធ្វើដំណេីរទស្សនកិច្ចមកកាន់វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត
ក្រុមហ៊ុន Makro សហការណ៍ជាមួយវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ បានរៀបចំកម្មវិធី Young Talent ដើម្បីចែករំលែកបទពិសោធន៍ដល់និស្សិតចំនួន១៥០នាក់
បញ្ចូលដោយ: NiB
Monday/April/2019 19:58:54pm
នាថ្ងៃចន្ទ១០រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ នៅសាលប្រជុំ អគារC ក្រុមហ៊ុន Makro សហការណ៍ជាមួយវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ បានរៀបចំកម្មវិធី Young Talent ដើម្បីចែករំលែកបទពិសោធន៍ដល់និស្សិតចំនួន១៥០នាក់។ គោលបំណងនៃកម្មវិធីនេះគឺបណ្តុះបណ្តាលនិស្សិតឱ្យក្លាយជាអ្នកគ្រប់គ្រងនៅផ្សារMacro និងផ្តល់ឱកាសការងារដល់និស្សិតដែលកំពុងស្វែងរកការងារធ្វើផងដែរ។
សេចក្តីជូនដំណឹង
បញ្ចូលដោយ: NiB
Monday/April/2019 22:24:53pm
#សេចក្តីជូនដំណឹង វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណៈជនទាំងអស់ឱ្យបានជ្រាបថា៖ វិទ្យាស្ថានមានកម្មវិធីសិក្សារៀនតាមអនឡាញ (Online) តាមរយៈកម្មវិធីប៊ីប (BEEP) សម្រាប់សាធារណៈទាំងអស់ដែលបានបញ្ចប់ការសិក្សាត្រឹមថ្នាក់ទី៦ ឬបោះបង់ការសិក្សានៅថ្នាក់ទី៧ ទី៨ និងទី៩ អាចបន្តសិក្សាបានតាមរយៈកម្មវិធីប៊ីនេះបាន។ #បញ្ជាក់ វគ្គសិក្សានេះគឺពុំមានបង់ថ្លៃសិក្សាទេ (Free) #ព័ត៌មានបន្ថែម សូមអញ្ជើញមកទំនាក់ទំនងផ្ទាល់នៅវិទ្យាស្ថាន ឬអាចទំនាក់ទំនងតាមរយៈលេខទូរសព្ទ: 012 85 30 30 / 012 65 30 61 / 016 33 50 06 #អាសយដ្ឋាន៖ ផ្លូវព្រះមុនីរ៉េត(217) ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ជាប់ផ្សារស្ទឹងមានជ័យថ្មី)
ពិធីសូត្រមន្តប្រោះព្រំប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ ជូនដល់មហាគ្រួសារវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត
បញ្ចូលដោយ: NiB
Sunday/April/2019 11:02:51am
ថ្ងៃសៅរ៍ ២ កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩ នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តបានប្រារព្ធពិធីសូត្រមន្តប្រោះព្រំប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ ជូនដល់មហាគ្រួសារវិទ្យាស្ថានក្នុងឱកាសអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣។
< Prev12345678910111213141516171819202122232425Next