ពិធីសំណេះសំណាលជាមួយបុគ្គលិក មន្រ្តីរាជការ សាស្រ្តាចារ្យរបស់វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត ព្រមទាំងគ្រូបង្រៀននិងសិស្សនៃវិទ្យាល័យក្រាំងស្លា ដែលអញ្ជើញមកពីឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ
បញ្ចូលដោយ: NIB
Tuesday/May/2018 16:34:44pm
នៅព្រឹកថ្ងៃអង្គារ ១៥ កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយបុគ្គលិក មន្រ្តីរាជការ សាស្រ្តាចារ្យរបស់វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត ព្រមទាំងគ្រូបង្រៀននិងសិស្សនៃវិទ្យាល័យក្រាំងស្លា ដែលអញ្ជើញមកពីឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ។