ខ្មែរខ្មែរ EnglishEnglish
NIB Logo
វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ដ National Institute of Business
វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ដ >> ព័ត៌មាន
សាស្រ្តាចារ្យ និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តបានចុះទៅទស្សនកិច្ចសិក្សានៅក្រុមហ៊ុនRMA (Cambodia) Co.,Ltd.
បញ្ចូលដោយ: NIB
Thursday/February/2020 20:39:43pm
ថ្ងៃព្រហស្បតិ៍ ១៣ កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ លោកស្រី អ៊ូ ព្រំសុធារី ជានាយិការរងរបស់វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តបានដឹកនាំសាស្រ្តាចារ្យចំនួន០៤រូប និងនិស្សិតចំនួន២២រូបទៅចុះទស្សនកិច្ចសិក្សានៅក្រុមហ៊ុនRMA (Cambodia) Co.,Ltd.ដែលជាក្រុមហ៊ុនលក់រថយន្តFord និងផលិតផលផ្សេងៗទៀត ក្នុងគោលបំណងឱ្យនិស្សិតទទួលបានចំណេះដឹងដូចជា របៀបដំណើរការអនុវត្តការងារជាក់ស្តែង តម្រូវការធនធានមនុស្ស និងទីផ្សារលក់របស់ក្រុមហ៊ុន។ ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមហ៊ុន RMA (Cambodia) Co.,Ltd. បានផ្តល់ឱកាសដល់និស្សិតរបស់វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តនៅឱកាសការងារ និងការចុះកម្មសិក្សា ព្រមទាំងផ្តល់ឱ្យនិស្សិតទទួលបានទំាងចំណេះធ្វើ បទពិសោធន៍ និងចំណូលបន្ថែមទៀត។
សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលទាក់ទងទៅនឹងវីរុស កូរ៉ូណាថ្មី
បញ្ចូលដោយ: NiB
Tuesday/January/2020 14:40:30pm
វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តបានចែកម៉ាស់ដល់និស្សិតៗដើម្បីការពារសុខភាព
បញ្ចូលដោយ: NiB
Tuesday/January/2020 14:37:23pm
ថ្ងៃចន្ទ ៣កើត ខែមាឃ ឆ្នាំកុរ ឯក​ស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹង ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តបានចែកម៉ាសដល់ប្អូនៗនិស្សិតដេីម្បីការពារសុខភាពពីវីរុសCorona និងដាក់សាប៊ូលាងដៃនៅតាមបន្ទប់ទឹកទាំងអស់នៃវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត។ សូមអរគុណលោកសាស្រ្តាចារ្យ ធឹម ប៊ុនរ័ត្ន​ និងលោកស្រីសាស្រ្តាចារ្យ ហ៊ូ សុភ័ក្រ បានដែលជួយឧបត្ថម្ភម៉ាសចំនួន10ដុំស្មេី500ម៉ាស។
ឯកឧត្តម តឹប អឿន នាយកវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តបានទទួលជួបពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការជាមួយប្រតិភូអញ្ជើញមកពី Yunnan University of Finance and Economics
បញ្ចូលដោយ: NIB
Wednesday/January/2020 11:32:40am
ថ្ងៃអង្គារ ៥រោច ខែបុស្ស ឆ្នាំកុរ ឯក​ស័ក ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ឯកឧត្តម តឹប អឿន នាយកវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តបានទទួលជួបពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការជាមួយប្រតិភូអញ្ជើញមកពី Yunnan University of Finance and Economics។
និស្សិតផ្នែកព័ត៌មានវិទ្យានៃវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តបានទទួលមេដាយសំរិទ្ធិ និងប័ណ្ណសរសើរក្នុងការប្រកួតប្រជែងជំនាញថ្នាក់ជាតិលើកទី ៧ ឆ្នាំ២០១៩
បញ្ចូលដោយ: NiB
Monday/December/2019 19:16:55pm
នៅព្រឹកថ្ងៃចន្ទ ៥កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ និស្សិតព័ត៌មានវិទ្យានៃវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តបានទទួលមេាដាយសំរិទ្ធិ និងប័ណ្ណសរសើរក្នុងការប្រកួតប្រជែងជំនាញថ្នាក់ជាតិលើកទី៧ ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
កិច្ចប្រជុំបូកសរុបលទ្ធផលនៃការវាយតម្លៃបឋមរបស់ក្រុមការងារគណៈកម្មាធិការជាតិទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (ACC) នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត
បញ្ចូលដោយ: NIB
Saturday/December/2019 17:07:20pm
ថ្ងៃសៅរ៍ ៣កើត ខែបុស្ស ឆ្នាំកុរ ឯក​ស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹង ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តបានមានកិច្ចប្រជុំបូកសរុបលទ្ធផលនៃការវាយតម្លៃបឋមរបស់ក្រុមការងារគណៈកម្មាធិការជាតិទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (ACC)។
ការគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជានិងការស្មឹងស្មាធគោរពព្រះវិញ្ញាណក្ខន្ធព្រះបាទជ័យវរ្ម័នទី៧
បញ្ចូលដោយ: NIB
Monday/December/2019 09:27:36am
ថ្ងៃចន្ទ ១២រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ថ្នាក់ដឹកនាំ មន្ត្រីរាជការ សាស្ត្រាចារ្យ នៃវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្របានការគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជានិងការស្មឹងស្មាធគោរពព្រះវិញ្ញាណក្ខន្ធព្រះបាទជ័យវរ្ម័នទី៧។
សិក្ខាសាលាស្តីពីកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជោគជ័យ
បញ្ចូលដោយ: NIB
Friday/December/2019 13:25:09pm
ថ្ងៃសុក្រ ៩រោច ខែមិគសិរ ឆ្នាំកុរ ឯក​ស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹង ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តបានរៀបចំសិក្ខាសាលាស្តីពីកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជោគជ័យ ក្រោមប្រធានបទ "នវានុវត្តន៍ក្នុងវិស័យហិរញ្ញវត្ថុ"។
វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្របានចុះអនុស្សរណៈយោគយល់គ្នាជាមួយបុរីឡេង ណាវ៉ាត្រា
បញ្ចូលដោយ: Nib
Wednesday/November/2019 12:53:36pm
ព្រឹកថ្ងៃពុធ ៩រោច ខែកក្តិក ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម តឹប អឿន នាយកវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្របានចុះអនុស្សរណៈយោគយល់គ្នាជាមួយ លោកឧកញ្ញ៉ា ឡេង ណាវ៉ាត្រា ក្នុងគោលបំណងបណ្តុះបណ្តាលភាសាកូរ៉េ ដល់មហាជន និងប្អូនៗ សិស្ស និស្សិត ដែលចង់ទៅធ្វើការនៅប្រទេសកូរ៉េ។
និស្សិតវិទ្យាសាស្ត្រកុំព្យូទ័រនៃវិទ្យាស្ថានជាតិនេះសិស្សបានចូលរួមប្រកួតប្រជែងជំនាញថ្នាក់ជាតិលើកទី៧ ឆ្នាំ២០១៩
បញ្ចូលដោយ:
Monday/November/2019 18:05:03pm
អបអរសាទរពិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិលើកទី៧ ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងនោះនិស្សិតជំនាញវិទ្យាសាស្រ្តកុំព្យូទ័រនៃវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តបានចូលរួមប្រកួតប្រជែងជំនាញថ្នាក់ជាតិលើកទី៧ ឆ្នាំ២០១៩ លើជំនាញ៖ - រចនាក្រាហ្វិក - រចនាគេហទំព័រ - សរសេរកម្មវិធីកុំព្យូទ័រធុរកិច្ច
< Prev12345678910111213141516171819202122232425Next