ខ្មែរខ្មែរ EnglishEnglish
NIB Logo
វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ដ National Institute of Business
វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ដ >> ព័ត៌មាន
លោក ទួច ពិសិដ្ឋ អនុប្រធានការិយាល័យទំនាក់ទំនងរោងចក្រ និងសហគ្រាស នៃវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានដឹកនាំសាស្រ្តាចារ្យ និងនិស្សិតចំនួន35នាក់ ចុះទស្សនកិច្ចសិក្សានៅក្រុមហ៊ុន Comin Khmere Co.Ltd។
បញ្ចូលដោយ:
16-September-2022 13:27:24pm
ថ្ងៃសុក្រ ៦រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ លោក ទួច ពិសិដ្ឋ អនុប្រធានការិយាល័យទំនាក់ទំនងរោងចក្រ និងសហគ្រាស នៃវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានដឹកនាំសាស្រ្តាចារ្យ និងនិស្សិតចំនួន35នាក់ ចុះទស្សនកិច្ចសិក្សានៅក្រុមហ៊ុន Comin Khmere Co.Ltd។ គោលបំណង÷ ដើម្បីផ្សារភ្ជាប់ទ្រឹស្តីដែលបានរៀននៅវិទ្យាស្ថានទៅនឹងការអនុវត្តជាក់ស្តែងនៅក្រុមហ៊ុន។ លទ្ធផលទទួលបាន÷ ១.ស្គាល់ពីប្រវត្តិរបស់ក្រុមហ៊ុន ២.រចនាសម្ព័ន្ធរបស់ក្រុមហ៊ុន ៣.ផលិតផល និងសេវាកម្ម ៤.ច្បាប់ និងលក្ខន្តិកៈមួយចំនួនពេលបំពេញការងារ ៥.សកម្មភាពអនុវត្តន៍ការងារនៅក្នុងក្រុមហ៊ុនផ្ទាល់
ក្រុមហ៊ុន AEON CAMBODIA Co.Ltd សហការជាមួយ NEA បានមកធ្វើសិក្ខាសាលាជ្រើសរើសបុគ្គលិកនៅវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត
បញ្ចូលដោយ: NIB
13-September-2022 11:24:46am
ថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តបានរៀបចំសិក្ខាសាលាស្តីពីការត្រៀមលក្ខណៈសម្បត្តិឈានចូលទីផ្សារការងារ ដោយសហការជាមួយភ្នាក់ងារជាតិមុខរបរនិងការងារ និងក្រុមហ៊ុនAEON CAMBODIA Co.Ltd។ ក្នុងឱកាសបើកសិក្ខាសាលា ឯកឧត្តម តឹប អឿន បានមានមតិលើកឡើងថា វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បាននិងកំពុងផ្តល់ឱកាសដល់និស្សិតទាំងអស់ទទួលបានទាំងចំណេះដឹង និងប្រាក់ចំណូល ដោយនិស្សិតរបស់យើងរៀនផង និងធ្វើការផង។ ឯកឧត្តមក៏បានបន្ថែមទៀតថា ប្អូនៗនិស្សិតទាំងអស់ត្រូវបង្កើនសមត្ថភាពរបស់ខ្លួន ដើម្បីចាប់យកឱកាសការងារដែលមានប្រាក់ចំណូលខ្ពស់។
លោកស្រី អ៊ូ ព្រំសុធារី នាយិការងវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានដឹកនិស្សិតចុះទស្សនកិច្ចសិក្សា នៅក្រុមហ៊ុន កូកា-កូឡា
បញ្ចូលដោយ: NIB
09-September-2022 15:19:54pm
ថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ លោកស្រី អ៊ូ ព្រំសុធារី នាយិការងវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានដឹកនិស្សិតចុះទស្សនកិច្ចសិក្សា នៅក្រុមហ៊ុន កូកា-កូឡា ដើម្បីស្វែងយល់ពីការប្រើជំនាញវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ទៅលើទំនើបកម្មនៃដំណើរការរោងចក្រផលិតភេសជ្ជៈ។​
ពិធីផ្សព្វផ្សាយស្តីពី ប្រវត្តិ និងតួនាទីភារកិច្ចរបស់សមាគមសហព័ន្ធសិស្ស-និស្សិតអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(ក្រុម១៨)
បញ្ចូលដោយ:
25-August-2022 17:34:16pm
ថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម តឹប អឿន ប្រធានកិត្តិយស ប្រចាំវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ បានស្វាគមន៌ និងចូលរួមពិធីផ្សព្វផ្សាយស្តីពី ប្រវត្តិ និងតួនាទីភារកិច្ចរបស់សមាគមសហព័ន្ធសិស្ស-និស្សិតអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(ក្រុម១៨) និងសកម្មភាពផ្សារភ្ជាប់សង្គម ក្រោមអធិបតីភាព ឯកឧត្តម ថង សាម៉ុន អនុប្រធានសមាគមសហព័ន្ធសិស្ស-និស្សិតអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(ក្រុម១៨) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ ប្រធានសមាគមសហព័ន្ធសិស្ស-និស្សិតអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(ក្រុម១៨)។
ឯកឧត្តម តឹប អឿន នាយកវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តបានជួបសំណេះសំណាលជាមួយសិស្សថ្នាក់ទី12នៃវិទ្យាល័យក្រាំងស្លា
បញ្ចូលដោយ: NIB
18-August-2022 01:19:11pm
ថ្ងៃព្រហស្បតិ៍ ៦ រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម តឹប អឿន នាយកវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តបានជួបសំណេះសំណាលជាមួយសិស្សថ្នាក់ទី12នៃវិទ្យាល័យក្រាំងស្លា និងយុវជនឃុំចារ ចំនួន 122នាក់។
អបអរសាទរ ពិធីប្រកាសប្រធានកិត្តិយស ជនបង្គោល និងប្រធានសាខារបស់សមាគមសហព័ន្ធសិស្ស-និស្សិតអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវ: (ក្រុម១៨) ប្រចាំគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវ:
បញ្ចូលដោយ:
02-August-2022 10:13:59am
ថ្ងៃចន្ទ ៤ កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម តឹប អឿន នាយកវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានអញ្ជើញចូលរួមអបអរសាទរ ពិធីប្រកាសប្រធានកិត្តិយស ជនបង្គោល និងប្រធានសាខារបស់សមាគមសហព័ន្ធសិស្ស-និស្សិតអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវ: (ក្រុម១៨) ប្រចាំគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវ:
ដំណើរកំសាន្តរបស់ថ្នាក់ដឹកនាំ បុគ្គលិក មន្រ្តីរាជការ សាស្រ្តាចារ្យនៃវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តមកកាន់ខេត្តព្រះសីហនុ
បញ្ចូលដោយ:
31-July-2022 05:43:23am
ថ្ងៃសៅរ៍ ២ កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ វិទ្យាស្ថានជាតិពាណិជ្ជសា្រស្រ្ត បានរៀបចំដំណើរកំសាន្តរបស់ថ្នាក់ដឹកនាំ បុគ្គលិក មន្រ្តីរាជការ សាស្រ្តាចារ្យ មកកាន់ខេត្តព្រះសីហនុ។
ឯកឧត្តម​ តឹប អឿន នាយក​វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត និង​សហការី​បាន​សំណេះ​សំណាល​ជា​មួយ​ប្អូនៗ​និស្សិត​មកពីឃុំចារ​ ស្រុកព្រៃកប្បាស ខេត្តតាកែវ
បញ្ចូលដោយ:
22-July-2022 17:38:28pm
នៅព្រឹកថ្ងៃសុក្រ ៩ រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម​ តឹប អឿន នាយក​វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត និង​សហការី​បាន​សំណេះ​សំណាល​ជា​មួយ​ប្អូនៗ​និស្សិត​មកពីឃុំចារ​ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ក្នុង​ពិធី​នេះ​ដែរ​ ឯកឧត្ដម​បាន​បង្ហាញ​ពីសមិទ្ធផលនានាដែលក្រុមការងារចុះជួយពង្រឹងឃុំចារ​បាន​ធ្វើ​ ហើយ​ឯកឧត្ដម​បាន​ជំរុញ និង​លេីកទឹកចិត្តឱ្យនិស្សិត​ខិតខំ​ប្រឹងប្រែង​រៀន​សូត្រ​ និងត្រូវ​រកការងារ​ធ្ធើឱ្យបាន​គ្រប់​គ្នា។ លេីសពីនេះទៀត​ ឯកឧត្ដម​បាន​ពន្យល់​អំពីជំនាញទន់ (soft skill) ដល់ប្អូនៗនិស្សិតយ៉ាងក្បោះក្បាយទៀតផង។
វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តបានអនុញ្ញាតឱ្យក្រុមហ៊ុនអិល.ឌី.អេ ឃែភីថល ភីអិលស៉ីធ្វើសិក្ខាសាលានៅវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្
បញ្ចូលដោយ: NiB
06-July-2022 23:32:26pm
នៅព្រឹកថ្ងៃពុធ ៨ កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តបានអនុញ្ញាតឱ្យក្រុមហ៊ុនអិល.ឌី.អេ ឃែភីថល ភីអិលស៉ីធ្វើសិក្ខាសាលានៅវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត ដើម្បីសម្ភាសជ្រើសរើសបុគ្គលិកជាមួយនឹងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តដោយផ្ទាល់។
ឯកឧត្តម តឹប អឿន នាយកវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តបានជួបពិភាក្សាជាមួយខាង ADB
បញ្ចូលដោយ: NIB
29-June-2022 19:28:03pm
នៅថ្ងៃពុធ ១ កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម តឹប អឿន នាយកវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តបានជួបពិភាក្សាជាមួយខាង ADB ដឿម្បីពិនិត្យមើលបន្ទប់អនុវត្តកុំព្យូទ័រនៅវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត ដឿម្បីពង្រឹងផ្នែកព័ត៌មានវិទ្យាដល់និស្សិត NIB
< Prev12345678910111213141516171819202122232425Next