ឯកឧត្តម តឹប អឿន នាយកវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត និងសហការីបានសំណេះសំណាលជាមួយប្អូនៗនិស្សិតមកពីឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ
ដាក់បញ្ចូលដោយ:
22-July-2022 17:38:28pm
នៅព្រឹកថ្ងៃសុក្រ ៩ រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម តឹប អឿន នាយកវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត និងសហការីបានសំណេះសំណាលជាមួយប្អូនៗនិស្សិតមកពីឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ក្នុងពិធីនេះដែរ ឯកឧត្ដមបានបង្ហាញពីសមិទ្ធផលនានាដែលក្រុមការងារចុះជួយពង្រឹងឃុំចារបានធ្វើ ហើយឯកឧត្ដមបានជំរុញ និងលេីកទឹកចិត្តឱ្យនិស្សិតខិតខំប្រឹងប្រែងរៀនសូត្រ និងត្រូវរកការងារធ្ធើឱ្យបានគ្រប់គ្នា។ លេីសពីនេះទៀត ឯកឧត្ដមបានពន្យល់អំពីជំនាញទន់ (soft skill) ដល់ប្អូនៗនិស្សិតយ៉ាងក្បោះក្បាយទៀតផង។