ក្រុមហ៊ុន Makro សហការណ៍ជាមួយវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ បានរៀបចំកម្មវិធី Young Talent ដើម្បីចែករំលែកបទពិសោធន៍ដល់និស្សិតចំនួន១៥០នាក់
នាថ្ងៃចន្ទ១០រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ នៅសាលប្រជុំ អគារC ក្រុមហ៊ុន Makro សហការណ៍ជាមួយវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ បានរៀបចំកម្មវិធី Young Talent ដើម្បីចែករំលែកបទពិសោធន៍ដល់និស្សិតចំនួន១៥០នាក់។ គោលបំណងនៃកម្មវិធីនេះគឺបណ្តុះបណ្តាលនិស្សិតឱ្យក្លាយជាអ្នកគ្រប់គ្រងនៅផ្សារMacro និងផ្តល់ឱកាសការងារដល់និស្សិតដែលកំពុងស្វែងរកការងារធ្វើផងដែរ។










