ពិធីសូត្រមន្តប្រោះព្រំប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ ជូនដល់មហាគ្រួសារវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត
ថ្ងៃសៅរ៍ ២ កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩ នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តបានប្រារព្ធពិធីសូត្រមន្តប្រោះព្រំប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ ជូនដល់មហាគ្រួសារវិទ្យាស្ថានក្នុងឱកាសអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣។










