វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ ចុះ MoU ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ «ជោគជ័យ» ដើម្បីបណ្ដុះបណ្ដាលនិស្សិតឱ្យមានសមត្ថភាពការងារ
ដាក់បញ្ចូលដោយ: NIB
Thursday July 18, 2019
នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩នេះ វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តបានចុះអនុស្សារណៈយោគយល់ជាមួយនឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជោគជ័យ ហ្វាយនែន ភីអិលស៊ី (CCF) ដើម្បីបណ្ដុះបណ្ដាលនិស្សិតឱ្យមានសមត្ថភាពការងារ និងប្រាក់ស្វែងរកចំណូលខ្ពស់ នៅក្នុងសម័យសកលភាវូបនីយកម្មនាពេលបច្ចុប្បន្ននេះ។ ឯកឧត្តម តឹប អឿន នាយកវិទ្យាស្ថានពាណិជ្ជសាស្ត្រ បានថ្លែងថា ការចុះហត្ថលេខាលើអនុស្សារណៈយោគយល់ ស្តីពីការលើកកម្ពស់វិស័យអប់រំរវាង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជោគជ័យ ហ្វាយនែន ភីអិលស៊ី (CCF)នេះ ក្នុងគោលដៅចូលរួមបណ្ដុះបណ្ដាលឱ្យនិស្សិតមានសមត្ថភាពការងារ និងប្រាក់ចំណូលខ្ពស់។