ឧត្តម តឹប អឿន នាយកវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត ឯកឧត្តម ឈុន វណ្ណឡេង នាយករងវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត និងសហការីបាននាំយកនូវអំណោយរួមមានថវិកាចំនួន ៤,៥០០,០០០រៀលនិស្សិតនៃវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រឈ្មោ
នៅរសៀលថ្ងៃពុធ ១៥ កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩
ឯកឧត្តម តឹប អឿន នាយកវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត ឯកឧត្តម ឈុន វណ្ណឡេង នាយករងវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត និងសហការីបាននាំយកនូវអំណោយរួមមានថវិកាចំនួន ៤,៥០០,០០០រៀល និង អង្ករ១បាវ ត្រីខ៤យួរ អំបិល២គីឡូក្រាម ទឹកសុទ្ធ២កេស មី២កេស ស្ករស២គីឡូក្រាម ម្សៅស៊ុបខ្នរ២ប្រអប់ ទឹកត្រី១យួរ ទឹកស៊ី អ៉ីវ១យួរ ជូនដល់អតីតនិស្សិតនៃវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រឈ្មោះ កេន សុផល ដែលរងគ្រោះដោយភ្លើងឆេះផ្ទះកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ កន្លងទៅនេះ។ គួរបញ្ជាក់ផងដែរថាថវិកាអំណោយទាំងអស់នេះគឺបានទទួលពីលោកឧកញ៉ា ឡេង ណាវ៉ាត្រា ចំនួន ១,២០០,០០០រៀល និងថវិកាដែលចូលរួមពីថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតនៃវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ។










