សេចក្តីជូនដំណឹងស្តីពីពិធីប្រគល់សញ្ញាបត្រ ដល់ប្អូនៗនិស្សិតបរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងសញ្ញាបត្រជាន់ខ្ពស់
ដាក់បញ្ចូលដោយ: NIB
វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រសូមជម្រាបជូនដំណឹងដល់ប្អូនៗដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បរិញ្ញាបត្រ និងថ្នាក់សញ្ញាបត្រជាន់ខ្ពស់ នៅឆ្នាំ២០១៤ ២០១៥ និង២០១៦ វិទ្យាស្ថាននឹងធ្វើពិធីប្រគល់សញ្ញាបត្រនៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០១៨ ខាងមុខ ។ ដូចនេះសូមអញ្ជើញប្អូនៗនិស្សិតមកទាក់ទងវិទ្យាស្ថានដើម្បីទទួលព័ត៌មានចាប់ពីថ្ងៃទី ០៨ ខែមករា ឆ្នាំ២០១៨ ដល់ថ្ងៃទី ០៥ ខែមីនា ឆ្នាំ២០១៨ ។