ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៧-២០១៨
ដាក់បញ្ចូលដោយ: NIB
Tuesday/December/2017 15:21:50pm
នៅថ្ងៃ អង្គារ ៩រោច ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ វិទ្យាស្ថាជាតិពាណិជ្ជសាស្រ្តបានប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៧ - ២០១៨ ក្រោមអធិបតីភាពឯឧត្តម តឹប អឿន នាយកវិទ្យាស្ថាន។ នៅក្នុងពិធីនេះដែរ ឯកឧត្តមនាយកក៏បានមានមតិសំណេះសំណាលជាមួយប្អូននិស្សិតដែលមកទទួលយកការបណ្តុះបណ្តាលថ្នាក់ឧត្តមសិក្សានៅវិទ្យាស្ថាន និងបានផ្តល់ដំបូលន្មាននិងអនុសាសន៍ល្អៗ ដល់ប្អូនៗ ផងដែរ និងចុងបញ្ចប់វិទ្យាស្ថានក៏មានពិធីចែកប័ណ្ណសរសើរដល់ប្អូនៗ និស្សិតវិទ្យស្ថានដែលបានចូលរួមប្រគួតប្រជែងជំនាញព័ត៌មានវិទ្យា ដែលទទួលបានចំណាត់ថ្នាក់ល្អផងដែរ។