ឯកឧត្តម តឹប អឿន នាយកវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត និងឯកឧត្តម ថង សាម៉ុន អនុប្រធានសមាគមសហព័ន្ធសិស្ស-និស្សិតអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសប្រធាននិងអនុប្រធានសម
ដាក់បញ្ចូលដោយ:
06-May-2022 19:31:58pm
នៅថ្ងៃសុក្រ ៦ កើត ខែពិសាខ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម តឹប អឿន នាយកវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត និងឯកឧត្តម ថង សាម៉ុន អនុប្រធានសមាគមសហព័ន្ធសិស្ស-និស្សិតអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសប្រធាននិងអនុប្រធានសមាគមសហព័ន្ធសិស្ស-និស្សិតអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈប្រចាំវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម ថង សាម៉ុន បាននាំយកនូវអំណោយជាម៉ាស់ចំនួន ៣,០០០ ម៉ាស់ របស់ ឯកឧត្តម ហេង សួរ ប្រធានសមាគមសហព័ន្ធសិស្ស-និស្សិតអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ និងជារដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: ជូនដល់ឯកឧត្តមនាយកដើម្បីចែកដល់និស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តផងដែរ។