ឯកឧត្តម តឹប អឿន នាយកវិទ្យាស្ថានជាតិសាស្ត្របានចូលរួមកម្មវីធីប្រកាសបើកដំណើរការឡើងវិញនៃគ្រឹះស្ថាន អ.ប.វ
ដាក់បញ្ចូលដោយ:
Tuesday/October/2021 21:28:23pm
ព្រឹកថ្ងៃអង្គារ ៦កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម តឹប អឿន និងប្រធានដេប៉ាតតឺមង់ ការិយាល័យ នៃវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្របានចូលរួមកម្មវិធីប្រកាសបើកដំណើរការឡើងវិញគ្រឹះស្ថាន អ.ប.វ ក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាប្រចាំការ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល និងឯកឧត្តម លោកជំទាវ អស់លោកលោកស្រីជាអគ្គនាយករង ប្រធាននាយកដ្ឋាន ព្រមទាំងគ្រឹះស្ថាន អ.ប.វទាំងអស់។