ឯកឧត្តម តឹប អឿន នាយកវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ បានចុះអនុស្សារណៈ ជាមួយ Light and Love Center Organization ស្តីពីកម្មវិធីសិក្សាភាសាចិន
នាព្រឹកថ្ងៃអង្គារ ៩កើត ខែមិគសិរ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ ២០២០ ឯកឧត្តម តឹប អឿន នាយកវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ បានចុះអនុស្សារណៈ ជាមួយ Light and Love Center Organization ស្តីពីកម្មវិធីសិក្សាភាសាចិន។ ថ្នាក់សិក្សាភាសាចិននឹងចាប់ផ្តើមដំណើរការចាប់ពីថ្ងៃស្អែកនេះតទៅ សូមប្អូនៗនិស្សិតដែលបានចុះឈ្មោះរួចហើយ សូមមកពិនិត្យឈ្មោះនៅបន្ទប់A11.1។










