វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្របានរៀបចំដំណើរការតេស្តវាយតម្លៃសមត្ថភាពបញ្ចប់វគ្គបណ្តុះបណ្តាលរបស់សិស្សកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ឆ្នាំ២០២៤
UPLOAD: NIB
27-May-2024 13:16:47pm
ថ្ងៃចន្ទ ៥រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្របានរៀបចំដំណើរការតេស្តវាយតម្លៃសមត្ថភាពបញ្ចប់វគ្គបណ្តុះបណ្តាលរបស់សិស្សកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ឆ្នាំ២០២៤ ក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដោយមានការអញ្ជើញចូលរួមត្រួតពិនិត្យដំណើរការតេស្តសមត្ថភាពមាន ឯកឧត្តម ឡៅ ហ៊ីម រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមនឹងសហការី និងឯកឧត្តម តឹប អឿន នាយកវិទ្យាស្ថាន និងមូលនិធិជាតិជំនួយសង្គម(ម.ជ.ជ) ព្រមទាំងសមាគមសហគ្រិនភាព និងវិស័យឯកជន។