អញ្ជើញចូលរួមកាន់បិណ្ឌទី៩ នៅវត្តក្រាំងស្លា ដែលស្ថិតក្នុងឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ។
នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ នេះ ឯកឧត្តម តឹប អឿន នាយកវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត និងលោកជំទាវ និងលោក អ៊ិត សារ អភិបាលស្រុកព្រៃកប្បាស ព្រមទាំងលោកនាយករង មន្រ្តី សាស្រ្តាចារ្យនៃវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានអញ្ជើញចូលរួមកាន់បិណ្ឌទី៩ នៅវត្តក្រាំងស្លា ដែលស្ថិតក្នុងឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅក្នុងពិធីនេះផងដែរ ឯកឧត្តម និងលោកជំទាវ និងលោកអភិបាលស្រុក ព្រមទាំងលោកនាយករង មន្រ្តី សាស្រ្តាចារ្យនៃវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានប្រគេនបច្ច័យនិងទ័យទានមួយ ចំនួនដល់ព្រះសង្ឃ ដើម្បីឧទ្ទិសកុសល្យផលបុណ្យទៅដល់បុព្ធការីជនដែលបានចែកឋានទៅកាន់បរលោក៕










