សេចក្កីជូនដំណឹងដល់ប្អូនៗដែលបានប្រឡងបាក់ឌុបនាឆ្នាំមុនៗកន្លងមក អោយបានជ្រាបថា វិទ្យាស្ថានចាប់ផ្តើមទទួលចុះឈ្មោះចូលរៀនឆ្នាំសិក្សាថ្មី ២០១៩-២០២០ ហើយ នឹងចូលរៀនថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ និងបន្តបន្ទាប់.......​ចំពោះសិស្សប្រឡងបាក់ឌុបឆ្នាំ ២០១‌‌៩ នេះវិទ្យាស្ថាននឹងធ្វើការបញ្ចុះតម្លៃពិសេសតាមនិទ្ទេស និទ្ទេស A -> ១០០% B -> ៧០% C-> ៣០% និង D-> ២០% ...........
វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ដ >> ព័ត៌មាន

ក្រុមហ៊ុន Makro សហការណ៍ជាមួយវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ បានរៀបចំកម្មវិធី Young Talent ដើម្បីចែករំលែកបទពិសោធន៍ដល់និស្សិតចំនួន១៥០នាក់
បញ្ចូលដោយ: NiB
Monday/April/2019 19:58:54pm
នាថ្ងៃចន្ទ១០រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ នៅសាលប្រជុំ អគារC ក្រុមហ៊ុន Makro សហការណ៍ជាមួយវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ បានរៀបចំកម្មវិធី Young Talent ដើម្បីចែករំលែកបទពិសោធន៍ដល់និស្សិតចំនួន១៥០នាក់។ គោលបំណងនៃកម្មវិធីនេះគឺបណ្តុះបណ្តាលនិស្សិតឱ្យក្លាយជាអ្នកគ្រប់គ្រងនៅផ្សារMacro និងផ្តល់ឱកាសការងារដល់និស្សិតដែលកំពុងស្វែងរកការងារធ្វើផងដែរ។
សេចក្តីជូនដំណឹង
បញ្ចូលដោយ: NiB
Monday/April/2019 22:24:53pm
#សេចក្តីជូនដំណឹង វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណៈជនទាំងអស់ឱ្យបានជ្រាបថា៖ វិទ្យាស្ថានមានកម្មវិធីសិក្សារៀនតាមអនឡាញ (Online) តាមរយៈកម្មវិធីប៊ីប (BEEP) សម្រាប់សាធារណៈទាំងអស់ដែលបានបញ្ចប់ការសិក្សាត្រឹមថ្នាក់ទី៦ ឬបោះបង់ការសិក្សានៅថ្នាក់ទី៧ ទី៨ និងទី៩ អាចបន្តសិក្សាបានតាមរយៈកម្មវិធីប៊ីនេះបាន។ #បញ្ជាក់ វគ្គសិក្សានេះគឺពុំមានបង់ថ្លៃសិក្សាទេ (Free) #ព័ត៌មានបន្ថែម សូមអញ្ជើញមកទំនាក់ទំនងផ្ទាល់នៅវិទ្យាស្ថាន ឬអាចទំនាក់ទំនងតាមរយៈលេខទូរសព្ទ: 012 85 30 30 / 012 65 30 61 / 016 33 50 06 #អាសយដ្ឋាន៖ ផ្លូវព្រះមុនីរ៉េត(217) ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ជាប់ផ្សារស្ទឹងមានជ័យថ្មី)
ពិធីសូត្រមន្តប្រោះព្រំប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ ជូនដល់មហាគ្រួសារវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត
បញ្ចូលដោយ: NiB
Sunday/April/2019 11:02:51am
ថ្ងៃសៅរ៍ ២ កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩ នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តបានប្រារព្ធពិធីសូត្រមន្តប្រោះព្រំប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ ជូនដល់មហាគ្រួសារវិទ្យាស្ថានក្នុងឱកាសអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣។
ឧត្តម តឹប អឿន នាយកវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត ឯកឧត្តម ឈុន វណ្ណឡេង នាយករងវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត និងសហការីបាននាំយកនូវអំណោយរួមមានថវិកាចំនួន ៤,៥០០,០០០រៀលនិស្សិតនៃវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រឈ្មោ
បញ្ចូលដោយ: NiB
Wednesday/March/2019 18:12:06pm
នៅរសៀលថ្ងៃពុធ ១៥ កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម តឹប អឿន នាយកវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត ឯកឧត្តម ឈុន វណ្ណឡេង នាយករងវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត និងសហការីបាននាំយកនូវអំណោយរួមមានថវិកាចំនួន ៤,៥០០,០០០រៀល និង អង្ករ​១បាវ ត្រីខ៤យួរ អំបិល២គីឡូក្រាម ទឹកសុទ្ធ២កេស មី២កេស ស្ករស២គីឡូក្រាម ម្សៅស៊ុបខ្នរ២ប្រអប់ ទឹកត្រី១យួរ ទឹកស៊ី អ៉ីវ១យួរ ជូនដល់អតីតនិស្សិតនៃវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រឈ្មោះ កេន សុផល ដែលរងគ្រោះដោយភ្លើងឆេះផ្ទះកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ កន្លងទៅនេះ។ គួរបញ្ជាក់ផងដែរថាថវិកាអំណោយទាំងអស់នេះគឺបានទទួលពីលោកឧកញ៉ា ឡេង ណាវ៉ាត្រា ចំនួន ១,២០០,០០០រៀល និងថវិកាដែលចូលរួមពីថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតនៃវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ។
ឧកញ៉ា ឡេង ណាវ៉ាត្រា បានចែករំលែកនូវចំណេះដឹងនិងបទពិសោធន៍ការងារជាក់ស្ដែងដល់និស្សិតនៃវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ
បញ្ចូលដោយ: NIB
Tuesday/March/2019 17:12:48pm
នៅព្រឹកថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០១៩ លោកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានផ្ដល់ឱកាសដ៏មានតម្លៃចូលរួមជាវាគ្មិនក្នុងសិក្ខាសាលាស្ដីអំពី "ភាពជោគជ័យរបស់អតីតពលករកូរ៉េ" ដែលលោកឧកញ៉ាបានចែករំលែកនូវចំណេះដឹងនិងបទពិសោធន៍ការងារជាក់ស្ដែងដល់និស្សិតនៃវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ។។
វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តបានប្រារព្ធពិធីអបអរសាទរខួបលើកទី១០៨ ទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ ២០១៩
បញ្ចូលដោយ: NIB
Monday/March/2019 15:25:22pm
នៅព្រឹកថ្ងៃចន្ទ ១៣ រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តបានប្រារព្ធពិធីអបអរសាទរខួបលើកទី១០៨ ទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ ២០១៩ ក្រោមប្រធានបទ "លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គមដើម្បីការអភិវឌ្ឍធនធានមនុស្ស" ក្រោមអធិបតីភាព ឯកឧត្តម តឹប អឿន នាយកវិទ្យាស្ថាន លោកនាយករង និងនាយិការង និងដោយមានការអញ្ជើញចូលរួមពីសំណាក់លោកលោកស្រីប្រធាន-អនុប្រធាន ដេប៉ាតឺម៉ង់-ការិយាល័យ និងបុគ្គលិកសាស្រ្តាចារ្យ និងមន្រ្តីនៃវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ។
ក្រុមហ៊ុន BIMA cambodia បានមកធ្វើបទបង្ហាញពីក្រុមហ៊ុនរបស់ខ្លួនដល់និស្សិតនៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ
បញ្ចូលដោយ: NiB
Thursday/February/2019 17:25:22pm
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩ រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពស. ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ លោក ទា អ៉ីវហួត នាយករងវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានអញ្ជើញចូលរួមជាគណ:អធិបតីក្នុងកម្មវីធី ធ្វើបទបង្ហាញអំពីក្រុមហ៊ុន Bima Cambodia និងឱកាសការងារជាមួយ Bima Cambodia ជូនដល់និស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត។
និស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្របានចូលរួមកម្មវិធីបោះជំរុំនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា
បញ្ចូលដោយ: NIB
Friday/February/2019 09:17:54am
នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ និស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រចំនួន ៤០នាក់បានចូលរួមកម្មវិធីបោះជំរុំនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា
ឯកឧត្តម តឹប អឿន និងសហការី និងនិស្សិតនៃវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានពាំនាំថវិកាមូលនិធិ NIB ចំនួន ៣ លានរៀល ឧបត្ថម្ភដល់និស្សិតឈ្មោះ ឡាយ តុលា
បញ្ចូលដោយ: NiB
Thursday/January/2019 07:59:27am
នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម តឹប អឿន និងសហការី និងនិស្សិតនៃវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានពាំនាំថវិកាមូលនិធិ NIB ចំនួន ៣ លានរៀល ឧបត្ថម្ភដល់និស្សិតឈ្មោះ ឡាយ តុលា រៀននៅបន្ទប់ C10 ជំនាញគណនេយ្យ ដោយឪពុកម្តាយ និងបងប្អូនជួបគ្រោះថ្នាក់ចរាចរ ស្លាប់ ៦ នាក់ នៅស្រុក កំពង់ត្របែក ខេត្តព្រៃវែង។
សកម្មភាពបោះឆ្នោតជ្រើសរើសប្រធាន-អនុប្រធាន សមាជិក នៃសមាគមនិស្សិតអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ.......
បញ្ចូលដោយ: NIB
Friday/January/2019 19:24:07pm
ថ្ងៃសុក្រ ៥ រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានរៀបចំបោះឆ្នោតជ្រើសរើសប្រធាន-អនុប្រធាន សមាជិក នៃសមាគមនិស្សិតអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈប្រចាំសាខានៃវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត
< Prev12345678Next

វិញ្ញាបនបត្រទទួលស្គាល់
ISO 9001-2015

វិញ្ញាបនបត្រធានាគុណភាព

គណៈកម្មាធិការទទួលស្គាល់គុណភាព
អប់រំកម្ពុជា(ACC)

គេហទំព័រការងារ
www.nea.gov.kh
www.topjobcambodia.com
www.everjobs.com.kh
www.hrcambodia.com
www.hrinc.com.kh
www.cra.com.kh
www.cambodia-job.com
www.bongthom.com
Flag Counter
  វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ដ
National Institute Of Business
ទំនាក់ទំនងលេខទូរសព្ទ: 012 606 572, 012 853 030, 011 722 188
អ៊ីមែល:tepoeuntvet@gmail.com
គ្រប់គ្រងដោយដេប៉ាតឺម៉ង់ព័ត៌មានវិទ្យា
ទំនាក់ទំនងបណ្ដាញសង្គម