សេចក្កីជូនដំណឹងដល់ប្អូនៗ អោយបានជ្រាបថា វិទ្យាស្ថានចាប់ផ្តើមចុះឈ្មោះចូលរៀនឆ្នាំសិក្សាថ្មីចាប់ពីថ្ងៃនេះតទៅ ចូលរៀនលើកទី២ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ និងបន្តបន្ទាប់.......
ព័ត៌មាននិងព្រឹត្តិការណ៍ >>

ឯកឧត្តម តឹប អឿន នាយកវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត និងឯកឧត្តម ថង សាម៉ុន អនុប្រធានសមាគមសហព័ន្ធសិស្ស-និស្សិតអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសប្រធាននិងអនុប្រធានសម
ដាក់បញ្ចូលដោយ:
06-May-2022 19:31:58pm
នៅថ្ងៃសុក្រ ៦ កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម តឹប អឿន នាយកវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត និងឯកឧត្តម ថង សាម៉ុន អនុប្រធានសមាគមសហព័ន្ធសិស្ស-និស្សិតអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសប្រធាននិងអនុប្រធានសមាគមសហព័ន្ធសិស្ស-និស្សិតអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈប្រចាំវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម ថង សាម៉ុន បាននាំយកនូវអំណោយជាម៉ាស់ចំនួន ៣,០០០ ម៉ាស់ របស់ ឯកឧត្តម ហេង សួរ ប្រធានសមាគមសហព័ន្ធសិស្ស-និស្សិតអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ និងជារដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: ជូនដល់ឯកឧត្តមនាយកដើម្បីចែកដល់និស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តផងដែរ។


  វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ដ
National Institute Of Business
ទំនាក់ទំនងលេខទូរសព្ទ: 012 606 572, 012 853 030, 011 722 188
អ៊ីមែល:tepoeuntvet@gmail.com
គ្រប់គ្រងដោយដេប៉ាតឺម៉ង់ព័ត៌មានវិទ្យា
ទំនាក់ទំនងបណ្ដាញសង្គម