ពិធីប្រគល់សញ្ញាបត្រដល់និស្សិតដែលបានបញ្ចប់ការសិក្សា
ដាក់បញ្ចូលដោយ: NIB
Friday/June/2017 00:15:08am
នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត (NIB) បានប្រារព្ធពិធីប្រគល់សញ្ញាបត្រដល់និស្សិត ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សរុបទាំងអស់មានចំនួន ១.៧៩៥នាក់ (ស្រី ៦៧៨នាក់) ដែលបានបញ្ចប់ការសិក្សារបស់ខ្លួនប្រកបដោយជោគជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។